e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

បុរសដែលមានមេជីវិតទាប អាចមានសុខភាពខ្សោយនិង ប្រឈមនឹងជំងឺ

ការមានកម្រិតមេជីវិតឈ្មោលទាប (oligospermia) ជាបញ្ហាមួយ សម្រាប់សុខភាពមនុស្ស​ប្រុស និងការបន្តពូជ។ កម្រិតមេជីវិតទាប មានន័យថា បុរសបញ្ចេញមេជិវិតតិច ឬបញ្ចេញទឹកកាមតិច ក្នុងពេលសម្រេច​កាម។ នោះក៏មានន័យថា បុរសមានកម្រិតមេជីវិតទាបជាង ១៥លានមេ​ជីវិត ក្នុង ១មីលីលីត្រ​នៃទឹកកាម។ បញ្ហានេះ អាចបង្កផលលំបាក​ដល់បុរស ក្នុង​ការបង្ក​កំណើត ដែលបុរស អាចនឹងបរាជ័យ ក្នុងការធ្វើ​ឱ្យស្ត្រីមានផ្ទៃពោះ។ ការសិក្សាខ្លះ ក៏បានលើកឡើងថា បុរសដែលមានមេជីវិតទាប អាចមានសុខភាពខ្សោយ ក៏ដូចជា ប្រឈមនឹងជំងឺច្រើនប្រភេទ។

 

សញ្ញា បង្ហាញ​ថា បុរសមានកម្រិតមេជីវិតទាប៖

១. មានបញ្ហា​មុខងារផ្លូវភេទ (ខ្វះចំណង់ផ្លូវភេទ ឬមិនអាចរក្សាភាពរឹងនៃប្រដាប់ភេទ)

២. ឈឺ ហើម ឬមានដុំពក នៅបរិវេណប្រដាប់ភេទ

៣. រោមមុខ និងរោមដងខ្លួន តិច

៤. មាន​សញ្ញាក្រូម៉ូសូម ឬអរម៉ូនមិនប្រក្រតី

 

មូលហេតុបង្ក៖

១. អតុល្យភាពនៃអរម៉ូន

២. បញ្ហាហ្សែន

៣. ឆ្លងមេរោគ

៤. មានបញ្ហា​ក្នុងការបញ្ចេញទឹកកាម

៥. មាន​​អង្គ​ដិប្រាណ ដែលវាយប្រហារមេជីវិត

៦. មាន​​ដុំ​​សាច់​​នៅ​បរិវេណ​ប្រដាប់​ភេទ

៧. មានពងស្វាស មិន​ធ្លាក់​ចុះ (មួយចំហៀង ឬទាំងគូ)

៨. ខូចក្រូម៉ូសូម

៩. សរសៃពងស្វាសរីកធំ

១០. ការប្រើប្រាស់ថ្នាំវេជ្ជសាស្ត្រ​មួយចំនួន

១១. លើសទម្ងន់

១២. ធ្លាប់មានការវះកាត់ ដែលប៉ះពាល់ដល់​ការបញ្ចេញទឹកកាម

១៣. ប្រឈមនឹងសារធាតុគីមី

១៤. ទទួលរងវិទ្យុសកម្ម ឬបច្ចេកវិទ្យាកាំរស្មីអិច

១៥. ពងស្វាស​មានកម្ដៅខ្លាំង

១៦. ការប្រើប្រាស់គ្រឿងញៀន

១៧. ការជក់បារី

១៨. ស្ត្រេស ឬបាក់ទឹកចិត្ត

 

វិធីព្យាបាល៖

១. វះកាត់

២. ព្យាបាលការឆ្លងមេរោគ

៣. ព្យាបាលបញ្ហាផ្លូវភេទ

៤. ព្យាបាលបញ្ហាអរម៉ូន

៥. ព្យាបាលដោយបច្ចេកវិទ្យា ជំនួយការបន្តពូជ (Assisted Reproductive Technology ឬ ART)

 

វិធីបង្ការ៖

១. ផ្ដាច់បារី

២. កាត់បន្ថយ ឬផ្ដាច់ជាតិអាល់កុល

៣. ប្រឹក្សាជាមួយវេជ្ជបណ្ឌិត អំពីថ្នាំ ដែលអាចប៉ះពាល់

៤. រក្សាទម្ងន់រង្វង់សុខភាព

៥. ជៀសវាងកម្ដៅក្ដៅខ្លាំង

៦. គ្រប់គ្រងស្ត្រេស

៧. ជៀសវាងការប្រឈមនឹង​ថ្នាំកម្ចាត់សត្វល្អិត លោហធាតុ ឬសារធាតុពុលផ្សេងៗ

 

ប្រភព៖ Mayo Clinic | https://www.mayoclinic.org/diseases-conditions/low-sperm-count/symptoms-causes/syc-20374585

NHS | https://www.nhs.uk/conditions/low-sperm-count/

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved