e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

អត្ថប្រយោជន៍ជាច្រើន ​ចំពោះសុខភាព និងសម្រស់ របស់ក្រូចពោធិសាត់បើអ្នកជ្រើសទទួលទានជាប្រចាំ

ក្រូចពោធិសាត់ គឺជាផ្លែឈើមួយប្រភេទដែលមានជាតិឆ្ងាញ់ និងមានសារ:ប្រយោជន៍ច្រើន។ អ្នកជំនាញបានអះអាងថា នៅពេលដែលលោកអ្នកទទួលទានក្រូចពោធិសាត់ឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃនោះលោកអ្នកនឹងកាត់បន្ថយការទៅព្យាបាលនៅមន្ទីរពេទ្យ។

 

ក្រូចពោធិសាត់មានប្រយោជន៍ចំពោះសុខភាព និងសម្ផស្ស វាសំបូរដោយជាតិវីតាមីន ជាតិរ៉ែ និងជាតិសរសៃដ៏សំខាន់ សំរាប់ជួយដល់រូបរាងកាយឲ្យរីកលូតលាស់ និងមានសុខភាពបរិបូណ៍ទៀតផង ដែលដំណាំប្រភេទនេះសំបូរដោយជាតិវីតាមីនc ដែលមានប្រសិទ្ធភាពជួយកំចាក់អាការ:ផ្ដាសាយ រួមទាំងជួយពង្រីកដល់ប្រពន្ធ័ការពាររាងកាយជាច្រើនទៀតផងខាងក្រោម៖

 

  • ការទទួលទានទឹកក្រូចពោធិសាត់អាចធ្វើឲ្យប្រពន្ធ័ស៊ាំរបស់លោកអ្នករឹងមាំ ឆាប់ជាពីជំងឺ ដោយសារតែវាធ្វើឲ្យរាងកាយមិនខ្សោះជាតិទឹក

 

  • បង្កើនថាមពល និងសម្រួលដល់ដំណើរការប្រពន្ធ័បញ្ចេញចោលមិនទល់លាមកផងដែរ។

 

  • មានសារធាតុទ្រទ្រង់ការពាររាងកាយ និងជួយទប់ស្កាត់នៃការរីកលូតលាស់ដុំសាច់មហារីក

 

  • ទប់ស្កាត់កុំឲ្យឈាមកក

 

  • បន្ថយអាត្រាគ្រោះថ្នាក់មេរោគដែលទាក់ទងនឹងសរសៃឈាម និងបេះដូង។

 

  • ផ្តល់ឲ្យរាងកាយនូវជីវជាតិ C

 

  • ប្រឆាំងនឹងអាការៈរលាក

 

  • កកខ្លាញ់លើបំពង់អាទែ

 

  • បង្កើនឌីយ៉ាស្នូលសម្ពាធឈាម

 

  • បញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ នៅក្នុងរាងកាយ។

 

តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងផងដែរថា នៅពេលដែលទទួលទានវីតាមីនc នៅក្នុងផ្លែក្រូចឲ្យបានច្រើន ប្រមាណ500មីលីក្រាមក្នុងមួយថ្ងៃនោះនឹងជួយកំចាត់ជាតិកូឡិស្ទើរ៉ុល(cholesterol ជាតិខ្លាញ់) ក្នុងខ្លួន។

 

នៅពេលដែរលោកអ្នកទទួលទានអាហារ លោកអ្នកគួរតែបរិភោគទឹកក្រូចស្រស់ដើម្បីជួយកំចាត់ជាតិខ្លាញ់ក្នុងអាហារបាន និងកាត់បន្ថយអាការ:ភ្នែកស្រវាំង។ អ្នកគួរទទួលទានក្រូចឲ្យបានមួយថ្ងៃចំនួន 3ផ្លែ វាអាចកាត់បន្ថយជំងឺមហារីកមាត់ មហារីកបំពង់ក មហារីកក្រពះរហូតដល់ 50% ហើយកាត់បន្ថយអត្រាកគ្រោះថ្នាក់ចំពោះអាការ:ងងឹតមុខ ខ្យល់ចាប់បានរហូតដល់19%។ ចំពោះស្រ្ដីមានផ្ទៃពោះសូមបរិភោគឲ្យបានច្រើនគួរសម វាពិតជាជួយដល់សុខភាពទារកនៅក្នុងផ្ទៃ និងម្តាយមានសុខភាពល្អផងដែរ។

 

ដោយឡែកចំពោះអ្នកដែលមានជំងឺគ្រុនពោះវៀន ជំងឺក្រពះ មិនត្រូវញ៉ាំក្រូចពោធិសាត់ច្រើនពេកនោះទេ ហើយនៅពេលញ៉ាំត្រូវលាយជាមួយស្ករ ឬអំបិលបន្តិច និងចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវញ៉ាំក្រូចពោធិសាត់ក្នុងកំរិតទាប ព្រោះវាអាចនាំឲ្យជាតិស្ករកើនឡើង។ អ្នករាគរុះវិញមិនត្រូវញ៉ាំក្រូចទេ ព្រោះវាអាចធ្វើឲ្យរាគរុះសារជាថ្មី។

 

ការទទួលទានក្រូចឲ្យបានជាប្រចាំ មិនត្រឹមតែធ្វើឲ្យសុខភាពល្អតែប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកស្រស់ថ្លាផងដែរ ព្រោះមនុស្សភាគច្រើន ច្រើនតែយកក្រូចពោធិសាត់លាយជាមួយទឹកដោះគោឆៅ ម៉្សៅរមាត ទឹកឃ្មុំ... ដើម្បីយកមកកែខៃស្បែកឲ្យមានភាពស្រស់ស្អាត។

 

ដូច្នេះ ចំពោះអ្នកដែលមិនទាន់បានអនុវត្តន៍ គួរតែចាប់ផ្ដើមដើម្បីកាត់បន្ថយការឈឺ និងការទៅព្យាបាលនៅមន្ទីរពេទ្យញឹកញាប់៕

 

ប្រភព៖ healthhack

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved