e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

ពណ៌ទឹកសំបោរបង្ហាញពីបញ្ហាសុខភាពអ្វីខ្លះ?

ពេលមានសំបោរ ឬកំហាក យើងតែងតែញើស និងខាកចេញមកដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ កាន់តែឆាប់កាន់តែល្អ។ តើអ្នកជឿទេថា ពណ៌របស់សំបោរវាបានប្រាប់ពីបញ្ហាសុខភាពអ្នកអ្វីខ្លះ?

 

យើងទាំងអស់គ្នាតែងតែជួបប្រទះ និងការហៀរសំបោរ ឬធ្លាក់ចូលបំពង់កដែលតម្រូវអោយយើងញើស រឺខាកចេញមកមានពេលខ្លះហឺតចូលទៅក្នុងច្រមុះ ឬលេបចូលបំពង់ក។

 

  • ទឹកសំបោរមានប្រភពមកពីណា? ផ្លូវដង្ហើម និងអាហាររបស់មនុស្សយើងមានភ្នាសកោសិកាដែលជាកន្លែងផលិតសំបោរ រំអិល និងស្លេះ មិនថានៅក្នុងច្រមុះ សីនុស មាត់ បំពង់ក បំពង់សម្លេង បំពង់ខ្យល់ វាមានតួនាទីការពារមេរោគ ការរលាកកកិតវាធ្វើអោយមានសំណើមគ្រប់ពេលវេលា ហេតុដូច្នេះហើយនៅពេលដែលភ្នាសកោសិកាស្ងួតវាងាយនឹងបង្ករោគ។

 

  • សំបោរ ឬរំអិលនៅផ្លូវដង្ហើមវាមានតួនាទីចាប់យកវត្ថុផ្សេងដែលចូលមកក្នុងរាង្គកាយយើង តាមរយៈការដកដង្ហើម រាង្គកាយយើងផលិតសំបោរ ឬទឹករំអិល២លីត្រក្នុង១ថ្ងៃ។ មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការពិនិត្យពណ៌សំបោរ ឬកំហាកនោះទេ តើអ្នកដឹងទេថាពណ៌សំបោររបស់លោកអ្នកវាបានបញ្ជាក់ពីបញ្ហាអ្វីខ្លះពីសុខភាពច្រមុះរបស់លោកអ្នក?

 

១. ពណ៌សថ្លា បណ្តាលមកពីផ្តាសាយ រលាកផ្លូវដង្ហើមខាងលើ ឬអាលែកស្សីច្រមុះ ពពួកវីរុសបង្កអោយរលាកភ្នាសកោសិការដែលបញ្ចេញសារជាតិ Histamine ជំរុញអោយមានការផលិតទឹកសំបោរយ៉ាងច្រើន ការប្រើថ្នាំ Anti-Histamine និងការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃអាចជួយកាត់បន្ថយការហៀរសំបោរបាន។

 

២. ពណ៌ស ការដែលសំបោរមានលក្ខណៈក្រាស់ ស្អិត និងសល្អក់ អាចមកពីស្ទះនៅក្នុងច្រមុះរយៈពេលយូរ ដែលបណ្តាលមកពីភ្នាសច្រមុះហើមក្រៅពីនោះរួមផ្សំ និងការទទួលទានផលិតផលពីទឹកដោះគោច្រើនពេក។

 

៣. ពណ៌លឿង មកពីការឆ្លងរោគពពួកបាក់តេរីនៅច្រមុះ រឺសីនុសប្រព័ន្ធរាង្គកាយយើងបានប្រឆាំងធ្វើអោយមេរោគស្លាប់បូកផ្សំនឹងរំអិលលាយខ្ទុះរួមផ្សំគ្នា ធ្វើអោយសំបោរមានពណ៌លឿង។

 

៤. ពណ៌ប្រផេះ អាចចង្អុលបង្ហាញថា ក្នុងច្រមុះរបស់អ្នកមានឬសដូងច្រមុះ ដែលកើតចេញពីការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះ ឬសីនុសមានសណ្ឋានដូចផ្លែទំពាំងបាយជូរ ដែលបណ្តាលមកពីអាលែកស្សីច្រមុះ រលាកសីនុសរាំរ៉ៃ ជំងឺហឺត។

 

៥. ពណ៌ខៀវ បង្ហាញថារាង្គកាយយើងកំពង់ប្រឆាំងនឹងបាក់តេរី ដូចក្នុងករណីទឹកសំបោរពណ៌លឿងដែរ។

 

៦. ពណ៌ក្រហម កើតឡើងដោយសារសសៃរឈាមច្រមុះដាច់លាយជាមួយទឹកសំបោរ សរសៃឈាមដាច់អាចបណ្តាលមកពីភ្នាសច្រមុះស្ងួត ឬរបួសច្រមុះ ការរលាកច្រមុះ រោគសរសៃឈាមផ្សេង។ ការមានឈាមច្រមុះមួយខាង ឬសងខាងត្រូវមកពិនិត្យជាមួយគ្រូពេទ្យ។

 

៧. ពណ៌ខ្មៅ ការដែលទឹកសំបោរមានពណ៌ខ្មៅច្រើនជួបចំពោះអ្នកជក់បារី អ្នកប្រើប្រាស់ថ្នាំញៀន អ្នកដែលរស់នៅក្នុងបរិស្ថាន ដែលមានការបំពុលបរិយាកាសខ្លាំង និងការបង្កររោគដោយពពួកផ្សិតនៅច្រមុះ ឬសីនុស។

 

អាស្រ័យដូចបានរៀបរាប់ខាងលើ សូមលោក លោកស្រីមេត្តាពិនិត្យមើលពណ៌ទឹកសំបោររបស់លោកអ្នក នៅពេលញើស ឬខាកស្តោះ តើមានពណ៌អ្វី ហើយបើសិនជាមានសភាពមិនប្រក្រតី សូមមេត្តាអញ្ជើញមកពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យកាល់ម៉ែត។

 

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved