ភាពក្មេងជាងវ័យគឺជាចំណុចដែលគ្រប់គ្នាចង់បាន រហូតមានអ្នកខ្លះដើម្បីចង់បានស្អាតទៅធ្វើមុខធ្វើមាត់ កែរកុននេះនោះ ដើម្បីទទួលបានភាពស្អាត ។ ថ្ងៃនេះ Kanha សូមលើកយក៤ចំណុច ដែលជួយប្រឆាំងនឹងភាពចាស់ ៖
១ ញ៉ាំអាហារដែលមានសុខភាពល្អ និងរួមផ្សំការហាត់ប្រាណ
សម្រស់ស្រស់ស្អាតតែងតែត្រូវការទឹកជាចាំបាច់ នៅពេលព្រឹក ដើម្បីរក្សាសំណើមស្បែក បូករួមបញ្ចូលនូវការហាត់ប្រាណផងនោះ កាន់តែធ្វើឲ្យមាន តុល្យភាព និងរាងស្លីម។ ឧស្សាហ៍ទុកមុខរបស់អ្នកឱ្យនៅទទេ ឬពាក់គ្រឿងសម្អាងស្រាលៗ ខាត់ស្បែកឲ្យទៀងទាត់ ដើម្បីជៀសវាងការស្ទះរន្ធញើស។ ចំណែកការគេងបានគ្រប់គ្រាន់ក៏ធ្វើឲ្យស្បែកស្អាតមិនជ្រីញជ្រួញដែរ។
២ ប្រើម៉ាស់បិទមុខ ឲ្យបានញឹកញាប់
គួរប្រើម៉ាស់បិទមុខ ថែស្បែកដើម្បីជួយឲ្យស្បែកភ្លឺថ្លា ក្មេងជាងវ័យ។ ម៉ាស់បិទមុខ មានច្រើនប្រភេទ គួរប្រើម៉ាស់ដែលមានសំណើម ដូចជា ម៉ាស់បិទមុខធ្វើពីពងមាន់ ដើម្បីកាត់បន្ថយភាពជ្រីញជ្រួញ និងធ្វើឲ្យស្បែកសយ៉ាងមានប្រសិទ្ធភាព ។ ទឹកឃ្មុំ ក៏ជួយធ្វើឲ្យស្បែកសបានដែរ ដែលវាកំចាត់ជាតិប្រេងនៅលើមុខ ឬក៏ប្រើជាប្រភេទអ្វីក៏បាន ឲ្យតែជួយស្បែកមានសំណើម។
ប្រភព៖ phunutoday
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។