បេះដូងរីកមានន័យថាយើងកំពុងមានបញ្ហាសុខភាពណាមួយដែលនាំឲ្យបេះដូងរីកធំជាងធម្មតា។ ដំណាក់កាលដំបូងៗនៃបញ្ហានេះមិនសូវបង្ហាញរោគសញ្ញានោះទេ។ បេះដូងរបស់យើងអាចនឹងពិបាកច្របាច់ឈាមឲ្យបានត្រឹមត្រូវ ដែលនេះជាហេតុនាំឲ្យវិវត្តទៅជាខ្សោយបេះដូងដែរ។ អ្នកជំងឺបេះដូងរីក ភាគច្រើនត្រូវការការព្យាបាលពេញមួយជីវិត។
បញ្ហាបេះដូងរីកធ្ងន់ធ្ងរទេ?
បេះដូងរីកក៏អាចជាបញ្ហាធ្ងន់ធ្ងរគួរឲ្យបារម្ភដែរ ហើយវាក៏អាស្រ័យលើថាតើយើងមានជំងឺប្រចាំកាយណាមួយដែលនាំឲ្យមានបញ្ហានេះ។ ជំងឺមួយចំនួនអាចធ្វើឲ្យបេះដូងធ្វើការធ្ងន់ ដែលអាចនាំឲ្យបេះដូងរីក។
បេះដូងរីកធំក៏ដោយសារតែសាច់ដុំបេះដូងរងការបំផ្លាញ។ ជាដំបូងៗបេះដូងដែលរីកនៅតែអាចច្របាច់ឈាមបានធម្មតា ប៉ុន្តែនៅពេលបញ្ហានេះវិវត្តកាន់តែធ្ងន់ធ្ងរ សមត្ថភាពច្របាច់ឈាមរបស់បេះដូង ក៏នឹងធ្លាក់ចុះដែរ។
តើអ្វីជាមូលហេតុនាំឲ្យបេះដូងរីក?
ការខូចខាតនៃបេះដូង ឬបញ្ហាសុខភាពណាមួយអាចនាំឲ្យមានបញ្ហាបេះដូងរីក។ បញ្ហាសុខភាពទាំងនោះមានច្រើនយ៉ាង។ តស់ស្វែងយល់នៅទីនេះ។
ឆ្លងមេរោគ៖ ការឆ្លងវីរុសទៅកាន់បេះដូង អាចធ្វើឲ្យសាច់ដុំបេះដូងរលាក។ ការរលាកសាច់ដុំបេះដូងអាចធ្វើឲ្យសាច់ដុំបេះដូងចុះខ្សោយ និងបេះដូងរីកធំ។
ប្រឹសបេះដូងខុសប្រក្រតី៖ ប្រឹសទាំងបួនរបស់បេះដូងមាននាទីជួយដល់លំហូររបស់ឈាម។ ក្នុងករណីមានប្រឹសមួយ ឬច្រើនខូចនឹងរំខានដល់លំហូររបស់ឈាម ដែលនាំថតរបស់បេះដូងរីក។
ជំងឺតម្រងនោមរ៉ាំរ៉ៃ៖ ដំណើរការមិនល្អរបស់បេះដូងក៏មានឥទ្ធិពលដល់តម្រងនោម។ ដូចគ្នា ជំងឺតម្រងនោមរ៉ាំរ៉ៃ នឹងជួយពន្លឿនភាពទ្រុឌទ្រោមរបស់បេះដូង ដែលអាចបណ្ដាលឲ្យបេះដូងរីក។
ជំងឺស្លេកស្លាំង៖ រាងកាយត្រូវការឈាមដែលមានអុកស៊ីសែនដើម្បីសរីរាង្គ និងជាលិកា។ ជំងឺស្លេកស្លាំងបង្កឲ្យកោសិកាឈាមក្រហមដឹកនាំអុកស៊ីសែនបានតិច និងធ្វើឲ្យបេះដូងត្រូវខំច្របាច់កាន់តែខ្លាំងដើម្បីនាំអុកស៊ីសែនទៅតាមតម្រូវការរាងកាយ។ ការណ៍នេះ ក៏អាចនាំឲ្យរីកបេះដូង។
លើសជាតិដែក៖ ការលើសជាតិដែក ក៏អាចធ្វើឲ្យថតបេះដូងខាងឆ្វេងផ្នែកខាងក្រោមរីកដូចគ្នា។
គ្រឿងស្រវឹង៖ សម្រាប់អ្នកមានទម្លាប់ផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត និងយូរអង្វែង ក៏អាចនាំឲ្យមានបញ្ហាបេះដូងរីកដូចគ្នា។
ប្រភព៖ webmd
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។