e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

មូលហេតុនៃការអត់កូនរបស់បុរស

ជាធម្មតាគូស្នេហ៍ ឬប្ដីប្រពន្ធតែងរំពឹងថាខ្លួននឹងមានកូននៅពេលរៀបការរួច ឬនៅពេលដែលចង់បានកូន។ ប្រសិនបើអ្នកព្យាយាមលើសពី ១២ខែ ឬរួមភេទយ៉ាងតិច ២ដងក្នុង១សប្ដាហ៍ហើយលោកអ្នកនៅមិនអាចមានកូនទៀតនោះ លោកអ្នកគួរយល់ថាអ្នកមានបញ្ហាហើយ។ ២០% នៃដែគូដែលគ្មានកូនទាំងអស់បណ្ដាលមកពីបុរស ខណៈដែល៣០% បណ្ដាលមកពីដៃគូទាំងពីរ។ ដូចនេះមិនមែនគូស្នេហ៍គ្រប់គូសុទ្ធតែអាចមានកូនបាននោះទេ ព្រោះឃើញថាបញ្ហាអត់កូនជាបញ្ហាដែលកើតឡើងច្រើននាពេលបច្ចុប្បន្នដែលបណ្ដាលមកពីមូលហេតុមួយចំនួន ពាក់ព័ន្ធនឹងភាពអសមត្ថភាពរបស់បុរសក្នុងការយកកូន។ 

 

រោគសញ្ញាដែលនាំឲ្យបុរសមិនអាចមានកូន៖

១. បញ្ហានៃការរួមភេទ៖ ពិបាកបញ្ចេញទឹកមេជីវិត ឬទឹកមេជីវិតបុរសតិច និងការធ្លាក់ចុះនូវចំណង់នៃការរួមភេទ។

២. មានការឈឺចាប់ ហើម ឬដុំពកនៅបរិវេណប្រដាប់ភេទ

៣. មានបញ្ហាឆ្លងតាមផ្លូវដង្ហើម

៤. អសមត្ថភាពក្នុងការហិតក្លិន

៥. ការលូតលាស់សុដនមិនប្រក្រតី

៦. រោមមុខ ឬរោមខ្លួនតិច និងរោគសញ្ញាក្រូម៉ូសូម និងអ័រម៉ូនមិនប្រក្រតី

៧. មានកម្រិតទឹកកាមទាបជាងធម្មតា

 

មូលហេតុដែលនាំឲ្យបុរសមិនអាចមានកូន៖

១. បញ្ហានៃដំណើរការទឹកកាមរបស់មនុស្សប្រុស៖ នេះទាក់ទងនឹងការកកើតសរីរាង្គបន្តពូជរបស់បុរស តួនាទីនៃប្រដាប់ភេទ សមត្ថភាពផលិតទឹកកាម ការបញ្ចេញទឹកកាមពីប្រដាប់ភេទ ចំនួនទឹកកាម និងសមត្ថភាពនៃការបញ្ជូនទឹកកាមទៅក្នុងមេជីវិតរបស់មនុស្សស្រី។

២. បញ្ហាវេជ្ជសាស្ត្រ៖​ បញ្ហាទាំងនេះមាន បញ្ហាលំហូរឈាមមិនប្រក្រតីក្នុងពងស្វាស (Varicocele) ការឆ្លងមេរោគតាមប្រដាប់ភេទ បញ្ហាបញ្ចេញទឹកកាម អង់ទីក័រប្រឆាំងទឹកកាម ដុំសាច់នៅតំបន់ប្រដាប់ភេទ អតុល្យភាពអ័រម៉ូន កំហូចបំពង់បញ្ចេញទឹក​កាម​ កំហូចក្រូម៉ូសូម បញ្ហាក្នុងការរួមភេទ ជំងឺ Celiac ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន និងការវះកាត់មួយចំនួន។​

៣. បញ្ហាបរិស្ថាន៖ វាក៏អាចបណ្ដាលមកពីការរស់នៅ និងប៉ះពាល់ច្រើននូវ ជាតិគីមី លោហៈ វិទ្យុសកម្ម កាំរស្មីអ៊ិច ការដាក់របស់ក្ដៅៗជិតប្រដាប់ភេទ។

៤. បញ្ហាសុខភាព ការរស់នៅប្រចាំថ្ងៃ និងផ្សេងៗ៖ ​បុរសក៏អាចប្រឈមនឹងបញ្ហាអត់កូនដោយសារមូលហេតុដូចជា ការប្រើគ្រឿងញៀន ឬថ្នាំជួយឲ្យសាច់ដុំលូតលាស់ ទទួលទានជាតិអាល់កុល ថ្នាំជក់ និងការលើសទម្ងន់។

 

ប្រភព៖  Mayo Clinic| https://www.mayoclinic.org/diseases-conditions/male-infertility/symptoms-causes/syc-

Healthy Male |  https://www.healthymale.org.au

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។ 

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved