e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

អត្ថប្រយោជន៍ទាំង ១​០ យ៉ាងដោយគ្រាន់តែញ៉ាំពងក្រួច នឹកស្មានមិនដល់!

បើប្រៀបធៀបរវាងពងក្រួច និងពងមាន់វិញ គឺពងក្រួចផ្ទុកប្រូតេអ៊ីន ១៣% ដែលច្រើនជាងពងមាន់មានត្រឹមតែ ១១%។ ជាមួយគ្នានេះ ពងក្រួចមានជាតិប៉ូតាស្យូមច្រើនជាងពងមាន់ដល់ទៅ ៥ ដង។

ដោយឡែក ពងក្រួច ជាអាហារដែលផ្ដល់វីតាមីន និងផ្ទុកសារធាតិចិញ្ចឹមច្រើន។ ពងក្រួច ផ្ទុកវីតាមីន E B2 ស​ង្ក័​សី​ សម្បូរជាតិដែក រួមទាំងសារជាតិសំខាន់ៗជាច្រើនទៀត ដូចជា អាស៊ីតអាមីនមួយចំនួន មាន Lysine និង leucine ។ ខាងក្រោមជាគុណប្រយោជន៍នៃពងក្រូចចំពោះសុខភាពជាច្រើនដូចជា៖

 

១-ជាប្រភេទអាហារល្អសម្រាប់កុមារមានសុខភាពខ្សោយ និងស្រ្តីមានគភ៌។

 

២-ស្រ្តីញ៉ាំពងក្រួចរាល់ថ្ងៃ​ ប្រឈមនឹងអត្រាខ្វះឈាមទាប។

 

៣-ប្រូតេអ៊ីន Ovomucoid ជួយបង្ការជម្ងឺអាលែកហ្ស៊ីស្បែក

 

៤-ប្រឆាំងនឹងជម្ងឺផ្ដាស់សាយ (លោកអ្នក​គួរ​ទទួលទាន​ពង​ក្រួច នៅ​រាល់​ពេលព្រឹក ប្រសិនបើមានជម្ងឺផ្ដាស់សាយ ឬចូលដល់រដូវត្រជាក់)

 

៥-ពងក្រួចមានឥទ្ធិពលទប់ទល់វិទ្យុសកម្ម ហេតុនេះ​ពងក្រួចគឺជាអាហារសម្រាប់ជួយដល់អ្នកជម្ងឺរងគ្រោះពីការឆ្លងពីវិទ្យុសកម្ម និងសម្រាប់មនុស្សរស់នៅក្នុងទីប្រជុំជន ឬទីក្រុងធំៗ ដែលជាកន្លែងសម្បូរវិទ្យុសកម្ម

 

៦-ផ្ទុកអាស៊ីត​អាមីន ​ដូច​ជា Lysine មាន​លទ្ធភាព​បង្កើន​មុខងារ​របស់​ប្រព័ន្ធ​ភាពស៊ាំ ។ Lysine អាច​ជំរុញ​ការ​ផលិត​អង់ទីគ័រ ឆ្លើយ​តប​មុខងារ​ការពារ​រាង​កាយ ។

 

៧-ជម្រុញឱ្យ Collagen ផលិតបានល្អ ដែលជួយថែរក្សាស្បែកឱ្យស្រស់ស្អាត រឹងមាំ និងការពារស្បែកពីភាពជ្រីវជ្រួញ

 

៨-ផ្ទុកអាស៊ីតអាមីនពិសេស គឺ leucine អាច​ជួយ​សម្រួល​បរិមាណ​ស្ករ​ក្នុង​ឈាម និង​រក្សា​កម្រិត​តុល្យភាព​អាំង​ស៊ុ​យ​លី​ន ដែលជួយទប់ស្កាត់ជម្ងឺទឹកនោមផ្អែម

 

៩-ពងក្រួចត្រូវបានយកទៅប្រើប្រាស់ក្នុងវ័ស័យឧស្សាហកម្មផលិតគ្រឿងសម្អាង ។

 

១០-បង្កើនដល់ការ​រំញោច​មុខងារ​របស់​ខួរក្បាល ជួយ​ចិញ្ចឹម​ប្រព័ន្ធ​សរសៃប្រសាទ​ក្នុង​ខួរក្បាល ​និងការពារ​កោសិកា​ខួរក្បាល

​

សូមបញ្ជាក់ៈ ការទទួលទានពងក្រួច ៤ ទៅ ៥ គ្រាប់ក្នុងមួយថ្ងៃ ហើយធ្វើលំហាត់ប្រាណតិចតួច និងទទួលបានអត្ថប្រយោជន៍ ដូចជា បង្ការជំងឺផ្ដាសាយ ព្យាបាលស្លេកស្លក់ បំបាត់អារម្មណ៍មិនល្អពេលមករដូវ មានកូឡេស្តេរ៉ុលខ្ពស់ ជំនួយដល់ភ្នែក និងខួរក្បាល បង្កើនប្រូតេអ៊ីនក្នុងរាងកាយ៕

 

ប្រភព៖ vnexpress

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

អាហារដែលគួរ និងមិនគួរសម្រាប់អ្នកជំងឺមហារីកសុដន់

13 Feb 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved