គ្នាយើងស្រីៗណាខ្លះញ៉ាំទឹកដូងពេលកំពុងមករដូវ និងស្រីៗយើងណាខ្លះមិនហានញ៉ាំ? តើមានអ្វីកើតឡើងបើយើងញ៉ាំទឹកដូងពេលកំពុងមករដូវ? ចង់ដឹងច្បាស់តស់ស្វែងយល់ជាមួយកញ្ញា ទាំងអស់គ្នា។
បើតាមអ្នកឯកទេសខាងអាហារូបត្ថម្ភ ស្រីៗយើងអាចញ៉ាំទឹកដូងបានពេលកំពុងមករដូវ ប៉ុន្តែថាត្រូវញ៉ាំក្នុងកម្រិងសមល្មម កុំញ៉ាំច្រើនពេកក្នុងមួយថ្ងៃ។
ទឹកដូងមានផ្ទុកកាឡូរី ហើយក៏មានផ្ទុកជាតិប្រេងដែរ ដូចនេះបើញ៉ាំទឹកដូងច្រើនពេកអាចនាំឲ្យហើមពោះ និងមិនស្រួលក្នុងពោះអំឡុងពេលមករដូវ ពិសេសសម្រាប់អ្នកដែលឧស្សាហ៍មានរោគសញ្ញាមុនមករដូវ។
ការញ៉ាំទឹកដូងក្នុងកម្រិតសមល្មមពេលកំពុងមករដូវ ត្រូវគេជឿថាអាចជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ និងអាចគ្រប់គ្រងវដ្ដរដូវបានទៀតផង។ ទឹកដូងអាចជួយកម្ចាត់ជាតិពុលពីរាងកាយ ជួយដល់ថ្លើម កាត់បន្ថយការរលាក ដើរតួជាភ្នាក់ងារអង់ទីអុកស៊ីដង់ និងជួយការពាររាងកាយពីការឆ្លងមេរោគផងដែរ។
មកទល់ពេលនេះមិនទាន់មានភស្តុតាងបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ថាការញ៉ាំទឹកដូងពេលកំពុងមករដូវបង្កគ្រោះថ្នាក់ដល់សុខភាពស្រីៗនោះទេ។
យ៉ាងណាបើសិនជាយើងញ៉ាំច្រើនពេក អាចបង្កផលរំខានមួយចំនួនដែរ។ ផលរំខានទាំងនោះមានដូចជាហើមពោះ ឬមិនស្រួលក្នុងពោះ។ ដូចនេះហើយ ជាការណែនាំពេលកំពុងមករដូវ ស្រីៗយើងមិនគួរញ៉ាំទឹកដូងលើសពីពីរកែវទេក្នុងមួយថ្ងៃទេ។
ប្រភព៖ webmd
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។