e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

មិននឹកស្មានថា ផ្លែក្រូចមានប្រយោជន៍​ដល់មនុស្សច្រើនយ៉ាងនេះសោះ

ផ្លែក្រូច​គឺជា ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​រាង​ស្វ៊ែរ ឬ រាង​ពងក្រពើ និង មាន​សំបក​ដែល​មាន​រន្ធ​តូច​ៗ​។ វា​មាន​ពណ៌ ទឹកក្រូច​ស្រាល រហូត​ដល់ដល់​ពណ៌​ក្រហម​ទឹកក្រូច​។​ក្រូច​មាន​ផលប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​។​រឿង​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​បុរស​គឺ​ផ្លែក្រូច​ជួយ​អោយ​មេជី​វត​ឈ្មោល​ខ្លាំង​។

 

គុណសម្បត្តិ​របស់​ផ្លែក្រូច​ចំពោះ​សុខភាព

 

ផ្លែក្រូច​មួយ​ផ្លែ អាច​មាន​ផ្ទុក​នូវ​សារជាតិ phytonutrients ផ្សេង​ៗ​គ្នា​រហូត​ដល់ ១៧០​ប្រភេទ និង សារជាតិ flavonoids ច្រើន​ជាង ៦០​ប្រភេទ ដែល​ពួក​វា​ទាំងនោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា វា​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​, ប្រឆាំង​នឹង​ដុំ​សាច់ និង កត្តា​ជំរុញ​អោយ​ឈាម​ឆាប់​កក ក៏​ដូច​ជា​សារធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត ដ៏​ខ្លាំងក្លា របស់​វា​ផង​ដែរ​។

សមាសធាតុ​ផ្សំ​ដ៏​ខ្ពស់​នៃ​សារជាតិ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត (​វីតាមីន C ) និង សារជាតិ flavonoids ដែល​មាន នៅ​ក្នុង​ផ្លែក្រូច បាន​ធ្វើ​អោយ​វា​ក្លាយជា​ផ្លែ​ឈើ មួយ​ប្រភេទ​ដែល​ល្អ​បំផុត ក្នុង​ការ​ជួយ​ស្តារ​សុខភាព​របស់​អ្នក អោយ មាន​ភាព​ប្រសើរ​ឡើង​បាន ។

 

ការពារ​ប្រឆាំង​នឹង​ជំងឺ រឹង​ក្រិន​ស​សៃ​អា​ទែ

 

ការ​ប្រើប្រាស់​នូវ​សា​ជាតិ​វីតាមីន C ជា​ទៀងទាត់ បាន​ជួយ​ពន្យា​ដល់​ការ​វិវត្តន៍ នៃ​ភាព​ឡើង​ក្រិន​របស់​ស​សៃ អា​ទែ​។

 

ការពារ​ជំងឺមហារីក

 

សមាសធាតុ មួយ​ដែល​មាននៅ​ក្នុង​ផ្លែក្រូច ដែល​ត្រូវ​បាន​គេ​ហៅ​ថា liminoid ត្រូវ​បាន​គេ​រក​ឃើញ​ថា វា​អាច​ជួយ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​មួយ​ចំនួន​ដូច​ជា​៖ ជំងឺមហារីក មាត់​, ស្បែក​, សួត​, សុដន់​, ក្រពះ និង ពោះវៀន​។ ចំណុះ​សារជាតិ វីតាមីន C ដ៏​ខ្ពស់​នេះ ក៏​បាន​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​ដ៏​ល្អ​មួយ ក្នុង​ការ ការពារ​កោសិកា ពី​ការ​បំផ្លាញ​របស់​រ៉ា​ឌី​កាល់​សេរី​។

 

កូ​ឡេ​ស្តេ​រ៉ូ​ល

 

សារជាតិ alkaloid synephrine ដែល​បាន​រក​ឃើញ នៅ​ក្រោម​សំបក​ផ្លែក្រូច គឺ​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​ផលិត ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល របស់​ថ្លើម​។

 

ជំងឺ​ទល់លាមក

 

ទោះបីជា​ផ្លែក្រូច​មាន​ជាតិ​អាស៊ីត តែ​ការ​ពិត​វា​មាន ឥទ្ធិ​ល​នៃ​ជាតិ​អាល់​កា​ឡាំង នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និង ជួយ​ជម្រុញ​អោយ​មាន សា​មាស​ធាតុ​រាវ​សម្រាប់​ជួយ​រំលាយ​អាហារ និង ធ្វើ​អោយ​ស្ថានភាព​ទល់លាមក មាន​ភាព ធូរស្រាល​។

 

ធ្វើការ​ជួសជុល ដល់​មេជី​វិត​ឈ្មោល​ដែល​ត្រូវ​បាន​បំផ្លាញ

 

ការ​ទទួលទាន​ផ្លែក្រូច​អោយ​បាន មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ គឺ​ពិតជា​មាន​សារៈសំខាន់ សម្រាប់​បុរស ក្នុង​ការ​ជួយ​រក្សា អោយ​មេជី​វិត​ឈ្មោល​របស់​ពួក​គេ មាន​សុខភាព​ល្អ​។ វីតាមីន C ដែល​ជា​សារជាតិ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត បានការ​ពារ​មេជី​វិត​ឈ្មោល ពី​ការ​បំផ្លាញ​ដែល​មាន​លក្ខណៈ​ជា​តំណពូជ ដែល​វា​អាច​នឹង​នាំ​អោយ​មានកំណើត មិន ប្រក្រតី ។

 

ការពារ​ជំងឺ​បេះដូង

 

ការ​ទទួលទាន​នូវ​សារជាតិ flavonoids និង​សារជាតិ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ បាន​ត្រូវ​គេ​ដឹង​ថា វា​អាច​ជួយ​កាត់ បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង បាន​ពាក់កណ្តាល​។

 

ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម

 

ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សារជាតិ flavonoids ដែល​ត្រូវ​បាន​គេ​ហៅ​ថា hesperidin ដែល​មាននៅ​ក្នុង ផ្លែក្រូច គឺ​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន​។

 

ធ្វើ​អោយ​ប្រព័ន្ធ​ភាព​សុំា មាន​ភាព​ប្រសើរ​ឡើង

 

ការ​ផ្ទុក​នូវ​សារជាតិ​វីតាមីន C ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ បាន​ជម្រុញ​អោយ​កោសិកា​ស ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង ការ​ចំលងរោគ និង ធ្វើការ​កសាង​ប្រព័ន្ធ​ការពារ​ភាព​សុំា​ដ៏​ល្អ​មួយ តាម​បែប​ធម្មជាតិ​។

 

ការពារ​ជំងឺ​គ្រួ​ស ក្នុង​តម្រងនោម

 

ការ​ផឹកទឹក​ផ្លែក្រូច អោយ​បានជា​រៀងរាល់ថ្ងៃ អាច​កាត់​បន្ថយ​បានជា​ពិសេស នូវ​កត្តា​ប្រឈម​នឹង ការ​កកើត ឡើង នៃ​សារជាតិ កាល់ស្យូម ដែល​នឹង​បង្ក​ជា​គ្រួ​ស​នៅ​ក្នុង​តម្រងនោម ។

 

ជួយ​ថែរក្សា​ស្បែក

 

សារជាតិ​ប្រឆាំង​នឹង ប្រតិកម្ម​អុកស៊ីត ដែល​មាននៅ​ក្នុង​ផ្លែក្រូច បាន​ជួយ​ការពារ​ស្បែក​អ្នក ពី​ការ​បំផ្លាញ​របស់ ពពួក​រ៉ា​ឌី​កាល់​សេរី ដែល​វា​ជា​មូលហេតុ​ធ្វើ​អោយ​អ្នក មាន​សញ្ញាណ​នៃ​ភាព​ចាស់​។

 

ការពារ​ជំងឺ​ដំបៅ​ក្រពះ

 

ការ​បរិភោគ​នូវ​អាហារ​ដែល​សំបូរ​ទៅ​ដោយសារ​ជាតិ វីតាមីន C គឺ​អាច​ជួយ​កាត់​បន្ថយ​នូវ​ឱកាស នៃ​ការ​កើត​មាន ជំងឺ​ដំបៅ​នៅ​ក្នុង ប្រព័ន្ធ​រំលាយ​អាហារ ហើយ​វា​ក៏​អាច​ជួយ ទប់ស្កាត់​នូវ​ជំងឺ មហារីក​ក្រពះ​ផង​ដែរ​។

 

ការពារ​ប្រឆាំង​នឹងការ​ចំលងរោគ​របស់​ពពួក វីរុស

 

ការ​ផ្ទុក​នូវ​សារជាតិ polyphenols ដ៏​ច្រើន ត្រូវ​បាន​បង្ហាញ​ថា វា​អាច​ផ្តល់​បាន​នូវ​ការ ការពារ​ប្រឆាំង​នឹងការ​ចំលងរោគរបស់​ពពួក​វីរុស ។

 

 

ប្រភព៖ Health|https://www.health.com.kh/archives/433536

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

អាហារដែលគួរ និងមិនគួរសម្រាប់អ្នកជំងឺមហារីកសុដន់

13 Feb 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved