របបអាហារសមហេតុផល ជាមួយនឹងអាហារដែលមានប្រយោជន៍សម្រាប់ការសម្រកទម្ងន់ នឹងជួយអ្នកជាម្ចាស់នៃរូបរាងដែលចង់បាន។
កាហ្វេសុទ្ធ
កាហ្វេដែលមានជាតិកាហ្វេអ៊ីនជួយបំប្លែងអាស៊ីតខ្លាញ់ទៅជាថាមពលដែលងាយស្រួលប្រើប្រាស់ ជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើស ធ្វើឱ្យរាងកាយរឹងមាំ និងស្លីមជាងមុន។ ជាតិកាហ្វេអ៊ីនក៏ជួយបញ្ចេញ lipolysis រំលាយជាតិខ្លាញ់ក្នុងឈាម កាត់បន្ថយបរិមាណខ្លាញ់ក្នុងឈាម កាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្រោមស្បែក។ លើសពីនេះ ការផឹកកាហ្វេក្នុងបរិមាណសមរម្យក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ។
ម្សៅកាកាវសុទ្ធមានឥទ្ធិពលដូចគ្នា
ការផឹកកាហ្វេ ឬកាកាវសុទ្ធនៅពេលក្តៅ នឹងជួយដុតបំផ្លាញថាមពលបានលឿន ដោយហេតុនេះជួយដល់ការសម្រកទម្ងន់បានល្អ។
ចំណាំ៖ ដើម្បីសម្រកទម្ងន់ អ្នកមិនគួរបន្ថែមស្ករ ទឹកដោះគោ ឬជាតិផ្អែមទៅកាហ្វេ កាកាវឡើយ។
ម្សៅរមៀត
ម្សៅរមៀតមានសារធាតុ curcumin ដែលជាសារធាតុសកម្មដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម បង្កើនការរំលាយអាហារ និងកម្ចាត់ជាតិខ្លាញ់លើសចេញពីរាងកាយ។
Curcumin ចូលទៅក្នុងខ្លួនមិនត្រឹមតែជួយរំលាយជាតិខ្លាញ់លើសប៉ុណ្ណោះទេ ថែមទាំងការពារការបង្កើតសរសៃឈាមក្រោមស្រទាប់ខ្លាញ់ ការពារស្រទាប់ខ្លាញ់មិនឲ្យឡើងក្រាស់។ អ្នកគ្រាន់តែលាយម្សៅរមៀត ១-២ស្លាបព្រាបាយ ក្នុងទឹកក្តៅឧណ្ហៗជាមួយទឹកឃ្មុំបន្តិច រួចកូរឱ្យសព្វ ជាការស្រេច។
ប្រសិនបើអ្នកមិនមានជំងឺពោះវៀន និងក្រពះទេ អ្នកអាចបន្ថែមទឹកក្រូចឆ្មាកន្លះស្លាបព្រាបាយ ដើម្បីជួយឱ្យដំណើរការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ Health|https://www.health.com.kh/archives/433370
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។