e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

ឆ្ងល់អត់? ហេតុអ្វីបានជាការឱប ជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ?

ពេលខ្លះរឿងដែលល្អបំផុត ដែលអ្នកអាចធ្វើបានសម្រាប់មនុស្សជាទីស្រឡាញ់ គឺផ្តល់ការលួងលោម ភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ ដល់ពួកគេ ដោយអ្វីមួយដែលសាមញ្ញដូចជាការឱប។ ប្រសិនបើអ្នកមិនចូលចិត្តការឱបទេ អ្នកអាចនឹងផ្លាស់ប្តូរគំនិតរបស់អ្នក នៅពេលអ្នកស្គាល់ពីគុណប្រយោជន៍របស់វាសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ តើការឱបមានប្រយោជន៍ដល់ផ្លូវកាយនិងចិត្តយ៉ាងណាខ្លះ?

 

១. ការ​ឱប​អាច​កាត់​បន្ថយ​ភាព​តានតឹង ដែល​នឹង​បង្កើន​សុភមង្គល

 

ការឱបបង្កើតនូវ «អរម៉ូនរីករាយ» ឬអុកស៊ីតូស៊ីន ដែលជារឿយៗត្រូវបានគេហៅថា អរម៉ូន «អោប» ឬ «ស្នេហា» ។ កាលណាយើងស្ទាប ឬអោបយូរៗ វាកាន់តែផលិត ហើយយើងមានអារម្មណ៍កាន់តែប្រសើរឡើង។ វា​ត្រូវ​បាន​បង្ហាញ​ថា ​អរម៉ូន​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ភាព​តានតឹង។

 

២. អំណាចនៃការឱបប្រឆាំងនឹងការថប់បារម្ភ និងការភ័យខ្លាច

 

ការ​ឱប​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​អ្នក​ដែល​មាន​ការ​ថប់​បារម្ភ ការ​ជឿជាក់​លើ​ខ្លួន​ឯង​ទាប និង​ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺ​អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្លាប់​របស់​ពួកគេ។ ការស្រាវជ្រាវនេះបង្ហាញថា មនុស្សដែលកំពុងជួបប្រទះនូវអារម្មណ៍ទាំងនោះ ប្រហែលជាចង់ឱ្យគេស្ទាបអង្អែល ជាមធ្យោបាយនៃការលួងលោមចិត្ត។ លទ្ធផលបានបង្ហាញថា អ្នកដែលត្រូវបានឱបញឹកញាប់ មានបទពិសោធន៍នៃការថប់បារម្ភតិចជាងអ្នកផ្សេងទៀតដែលមិនបានឱបជាមួយមនុស្សម្នាក់ទៀត។

 

៣. ការឱបអាចកាត់បន្ថយឱកាសនៃការឈឺ

 

ការសិក្សាមួយបានបង្ហាញថា អ្នកដែលទទួលបានការគាំទ្រពីសង្គម និងការឱប មានការឆ្លងជំងឺតិចតួចជាងអ្នកដែលមិនបានសោះ។ មនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤០៤នាក់ បានចូលរួមក្នុងការពិសោធន៍ ហើយបន្ទាប់ពីទទួលបានការឱប ពួកគេត្រូវបានដាក់ឱ្យប៉ះពាល់នឹងមេរោគផ្តាសាយធម្មតា ហើយបន្ទាប់មកត្រូវបានត្រួតពិនិត្យរកមើលសញ្ញានៃជំងឺ។ លទ្ធផលបានបង្ហាញថា ការឱបបានកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ៕

 

 

ប្រភព៖ Health|https://www.health.com.kh/archives/431748

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved