e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

ពិតអត់ ទឹកដោះគោស្រស់ល្អសម្រាប់សុខភាព?

មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលទានទឹកដោះគោស្រស់បានទេ ដោយសារតែមានអ្នកខ្លះមានបញ្ហាពិបាករំលាយជាតិឡាក់តូសក្នុងទឹកដោះគោ ហើយបណ្តាលទៅជារាគ និង ហើមពោះជាដើម។ តែថ្ងៃនេះ យើងនិយាយតែសម្រាប់អ្នកអាចទទួលទានបាននោះទេ។ តើទឹកដោះគោស្រស់មានប្រយោជន៍អ្វីខ្លះដល់សុខភាព?

 

១. ល្អសម្រាប់អ្នកមានបញ្ហាបេះដូងនិងលើសសម្ពាធឈាម

 

ទឹកដោះគោមានផ្ទុកជាតិប៉ូតាស្យូម ដែលជួយពង្រឹងសាច់ដុំបេះដូងកន្ត្រាក់កាន់តែប្រសើរឡើង។ ប៉ូតាស្យូម ក៏ជួយគ្រប់គ្រងកម្រិតត្រឹមត្រូវនៃសម្ពាធឈាមផងដែរ។ ប្រសិនបើអ្នកព្រួយបារម្ភពីការកើនទម្ងន់ ឬកូឡេស្តេរ៉ូលមិនល្អ នៅពេលទទួលទានទឹកដោះគោ ចូរជ្រើសរើសទឹកដោះគោគ្មានជាតិខ្លាញ់ ឬមានផ្ទុកជាតិខ្លាញ់ទាប។

 

២​. ល្អសម្រាប់អ្នកមានបញ្ហាស្រ្តេស

 

មួយកែវនៃទឹកដោះគោក្ដៅឧណ្ហៗអាចជួយសម្រួលសាច់ដុំនិងសសៃប្រសាទធ្វើឱ្យអារម្មណ៍ធូរស្រាលគួរឱ្យកត់សម្គាល់។ ការទទួលទានទឹកដោះគោមុនពេលចូលគេងក៏ជួយឱ្យឆាប់គេងលក់បានស្កប់ផងដែរ។ នេះក៏ព្រោះតែទឹកដោះគោផ្ដល់ឱ្យរាងកាយនូវអរម៉ូនមេឡាតូនីន និង ទ្រីបតូហ្វាន ដែលមាននាទីធ្វើឱ្យយើងងងុយគេង។

 

៣. ល្អសម្រាប់អ្នកមានបញ្ហាក្រពះ

 

នេះក៏ដោយសារតែ ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវ ​នៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវ​​​ប្រាកដថាទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត៕

 

 

ប្រភព៖ Health|https://www.health.com.kh/archives/432832

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved