e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

អ្នកចូលចិត្តចូលគេងយឺត ! អាហារទាំងនេះជួយបំប៉នថ្លើមដល់អ្នក

ទម្លាប់ចូលគេងយឺតអាចមានប៉ះពាល់អវិជ្ជមានដល់ថ្លើម ដែលអាចជាប៉ះពាល់រយៈពេលយូរ បើសិនជាថ្លើមមិនដំណើរការបានល្អ វាអាចបង្ករទៅជាជំងឺថ្លើមបាន។ ថ្ងៃនេះយើងនឹងបង្ហាញគន្លឹះខ្លះៗសម្រាប់អ្នកចូលគេងយូរៗ គួរតែកែទម្លាប់មកចូលគេងលឿនៗវិញ និងត្រូវបំប៉នអាហារទាំងនេះ ដើម្បីទៅជំនួយថ្លើម ជាមួយនឹងអាហារ៥មុខនេះ ៖

 

១. កាហ្វេ

 

កាហ្វេជាភេសជ្ជៈដ៏អស្ចារ្យម៉្យាង ដែលអាចជួយការពារជាតិខ្លាញ់ក្នុងថ្លើម។ គួរតែញ៉ាំកាហ្វេខ្មៅអត់ដាក់ស្ករ ព្រោះការស្រាវជ្រាវជាច្រើនបានរកឃើញថា ផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើម ឬអាចការពារថ្លើមពីការបំផ្លាញផ្សេងៗដោយពពួកវីរុស។

 

២. ស្រូវសាលី

 

ស្រូវសាលីគឺជា cereal ដែលល្អបំផុតសម្រាប់សុខភាព។ វាមាន fiber ច្រើនបំផុត ដែលល្អសម្រាប់ការរំលាយអាហារ ជាពិសេស fiber ក្នុងស្រូវសាលី។ ការសិក្សាបានរកឃើញថាសារធាតុ beta-glucan នៅក្នុងស្រូវសាលីជួយកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម និង ជួយការពារថ្លើម។

 

៣. តែបៃតង

 

ការស្រាវជ្រាវក្នុងឆ្នាំ ២០១៥ បានរកឃើញថាតែបៃតងជួយកាត់បន្ថយចំនួយជាតិខ្លាញ់ក្នុងរាងកាយ។ ជួយប្រឆាំងជាតិស្ត្រេសដែលបង្ករឡើងដោយរ៉ាឌីកាល់សេរី និងកាត់បន្ថយរោគសញ្ញានៃជំងឺខ្លាញ់ក្នុងថ្លើម។ ជួយថ្លើមឲ្យមានសុខភាពល្អរយៈពេលយូរ។

 

៤. ទំពាំងបាយជូរ

 

ទំពាំងបាយជូរសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អចំពោះសុខភាព។ ទាំងទឹកទំពាំងបាយជូរ និងគ្រាប់អាចកាត់បន្ថយការរលាក ថែមទាំងការពារថ្លើមពីការបំផ្លាញ។

 

៥. ត្រីមានជាតិខ្លាញ់អូមេហ្គាខ្ពស់

 

ការញ៉ាំត្រីដែលមានជាតិខ្លាញ់ល្អ និងខ្លាញ់ត្រីអាចកាត់បន្ថយហានិភ័យនៃការវិវត្តជាតិខ្លាញ់ក្នុងថ្លើម។ ដោយសារតែជាតិ និង អូមេហ្គា៣ ជួយកាត់បន្ថយការរលាក់។

 

 

ប្រភព៖ Health|https://www.health.com.kh/archives/430862

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved