ដូចយើងបានដឹងហើយ អាហារពេលព្រឹកជាអាហារសំខាន់បំផុត ដែលយើងមិនគួរបង្អត់។ តែទោះបីជាវាសំខាន់ខ្លាំង មិនមែនចេះតែញ៉ាំឲ្យបានឆ្អែតៗ ដោយមិនខ្វល់ថាជាអ្វី មានសារធាតុអីខ្លះ មានប្រយោជន៍ដល់សុខភាពអត់នោះទេ។ លើសពីនេះ បើសិនជាយើងកំពុងតែតមអាហារ ឬមិនចង់ឡើងគីឡូនោះ គួរដឹងថាអាហារពេលព្រឹកណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ ជាពិសេសមុនម៉ោង ១០ ព្រឹក ។ ខាងក្រោមនេះជាអាហារយើងមិនគួរញ៉ាំមុនម៉ោង១០ ព្រឹក បើចង់រក្សារាងឲ្យនៅតែស្អាត៖
១. នំប៉័ងលាបប័រ
ប័រមានជាតិខ្លាញ់ច្រើន ដែលមានផលមិនល្អដល់បេះដូង និងធ្វើឲ្យឡើងទម្ងន់ បើសិនជាញ៉ាំពេលព្រឹក។ យកល្អគួរញ៉ាំនំប៉័ងតែលាបដោយបប័រសណ្តែកដីវិញ។
២. យ៉ាអួ Low-fat
យ៉ាអួប្រភេទនេះមានដាក់ស្ករច្រើនដើម្បីបន្ថែមរសជាតិ និងប្រូតេអ៊ីនតិច។ យកល្អគួរជ្រើសរើសយកយ៉ាអួ Full-fat តែអត់ជាតិស្ករវិញ ព្រោះវាជួយឲ្យយើងមិនសូវឃ្លានពេលថ្ងៃ។
៣. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់សម្បូរតែស្ករច្រើនដូចសូដាដែរ និងមិនមានជាតិ fiber ទេ។ យកល្អគួរញ៉ាំជាផ្លែក្រូចស្រស់វិញ ព្រោះអាចជួយរំលាយអាហារបានល្អ។
៤. ផេនខេក
គួរញ៉ាំនំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិជំនួសវិញ៕
ប្រភព៖ Health|https://www.health.com.kh/archives/431381
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។