e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

កាត់បន្ថយអាហារទាំងនេះខ្លះទៅ បើអ្នកចេះតែឧស្សាហ៍មានបញ្ហាប្រកាំង

តើអ្នកឧស្សាហ៍មានបញ្ហាឈឺមួយចំហៀងក្បាលដែរឬទេ? នៅពេលដែលមានបញ្ហាបែបនេះភ្លាម អ្នកអាចនឹងប្រញាប់ទៅរកថ្នាំមកលេប។ ការព្យាបាលគឺជាការប្រសើរ តែអ្នកគួរតែស្គាល់ពីវិធីការពារ។ អាហារមួយចំនួន អាចធ្វើឱ្យអ្នកមានបញ្ហាប្រកាំងនេះញយជាងអ្នកដទៃ។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីកាត់បន្ថយវា។

 

១. ប៊ីចេង

 

ប៊ីចេង គឺជាសារធាតុបន្ថែមដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ។ ទោះបីជាក្រុមអ្នកវិទ្យាសាស្ត្រ អះអាងថា MSG មានលក្ខណៈសមស្របសម្រាប់ការទទួលទានក៏ដោយ ក៏វានៅតែជាអ្វីដែលផ្សារភ្ជាប់ទៅនឹងអាការៈឈឺក្បាលប្រកាំងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ប្រហែលពី ១០ ទៅ ១៥% នៃអ្នកដែលឈឺក្បាលប្រកាំងនឹងមានស្ថានភាព ឬអាការៈកាន់តែធ្ងន់ធ្ងរក្រោយពីទទួលទានអាហារមានជាតិប៊ីចេង។ នោះក៏ព្រោះតែសារធាតុនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាលនិងសសៃប្រសាទ។

 

២. សុរា

 

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យដឹងថា ប្រមាណ ២៥% នៃអ្នកដែលឈឺក្បាលប្រកាំងមានអាការៈធ្ងន់ធ្ងរជាងមុន នៅរាល់ពេលទទួលទានសុរា។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចប្រឈមមុខនឹងបញ្ហាឈឺក្បាលប្រកាំងផងដែរ ក្រោយទទួលទានគ្រឿងស្រវឹង ដែលគេហៅថាសល់ហាយ។

 

៣. កាហ្វេ ឬ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន

 

ពិតណាស់ការទទួលទានភេសជ្ជៈកាហ្វេអ៊ីនដូចជា កាហ្វេ និងតែត្រឹមមួយពែងអាចសម្រាលអាការៈឈឺក្បាលបានយ៉ាងប្រសើរ។ តែវាក៏ធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាឈឺមួយចំហៀងក្បាលផងដែរ ប្រសិនបើអ្នកទទួលទានលើសកម្រិត៕

 

 

ប្រភព៖ Health|https://www.health.com.kh/archives/432463

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved