e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

អ្នកមានបញ្ហាទល់លាមកមែនទេ សាកទម្លាប់ប្រចាំថ្ងៃទាំងនេះល្អណាស់!

តើអ្នកឧស្សាហ៍ទល់លាមកដែរឬទេ? ពេលណាទៅទើបគេហៅថាជាបញ្ហាទល់លាមក? គេចាត់ទុកថាអ្នកមានបញ្ហាទល់លាមក នៅពេលដែលអ្នកបត់ជើងធំមិនចេញ៣ថ្ងៃ ក្នុងមួយសប្តាហ៍ ឬ មិនញឹកដូចពេលធម្មតាដែលអ្នកធ្លាប់បន្ទោរបង់ ឬ មានបញ្ហាឈឺពោះនៅពេលអ្នកប្រឹងតែមិនចេញ ឬ លាមករបស់អ្នករឹងដូចថ្ម។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់៥យ៉ាង ដើម្បីដោះស្រាយបញ្ហានេះ។

 

១. ផឹកទឹក

 

នៅពេលដែលស្ថិតក្នុងស្ថានភាពលំបាកនៃការបន្ទោរបង់ ការផឹកទឹកគឺជាមធ្យោបាយដោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ភាពតឹងតែងនៃការទល់លាមក។ ការផឹកទឹកគឺជាការប្រសើរសម្រាប់បញ្ហាទល់លាមក តែនេះមិនមែនមានន័យថា អ្នកអាចផឹកទឹកក្រូចសូដាជំនួសនោះទេ ព្រោះថាវានឹងធ្វើឱ្យរោគសញ្ញាទល់លាមករបស់អ្នកកាន់តែអាក្រក់ទៅៗ។ ការផឹកទឹកជាប្រចាំក្នុងកម្រិតគ្រប់គ្រាន់ នឹងធ្វើឱ្យអ្នកមិនសូវប្រឈមនឹងបញ្ហាទល់លាមក។​

 

២. ញ៉ាំជាតិសរសៃ និងបន្លែ

 

ជាតិសរសៃ និងបន្លែ ជួយបង្កើនចលនាពោះវៀន និងធ្វើឱ្យលាមកចេញមកកាន់តែងាយស្រួល។ ជាតិសរសៃមានពីរប្រភេទ រួមមាន រលាយនិងមិនរលាយ។ ជាតិសរសៃរលាយដូចជាគ្រាប់ធញ្ញជាតិដូចជាស្រូវសាលី និងបន្លែ បង្កើតជាកាកសំណល់យ៉ាងងាយស្រួល ខណៈដែលជាតិសរសៃមិនរលាយ ដូចជាផ្លែឈើជាដើម ធ្វើឱ្យលាមកទន់។

 

៣.ធ្វើចលនាឱ្យបានគ្រប់គ្រាន់

 

ការនៅមួយកន្លែង អាចបណ្តាលឱ្យទល់លាមក។ ការងារស្រាវជ្រាវមួយចំនួនបានភ្ជាប់លំហាត់ប្រាណទៅនឹងការបន្ថយការទល់លាមក ព្រោះវាជួយដល់ចលនាពោះវៀន។ ដូចនេះ ចូរធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យពោះវៀនអ្នកដើរបានល្អ។

 

៤. ផឹកទឹកដោះគោតិច

 

ប្រសិនបើអ្នកមានបញ្ហាចាញ់ទឹកដោះគោ ឬ Lactose Intolerance ការទទួលទានទឹកដោះគោនឹងធ្វើឱ្យអ្នកមានបញ្ហាទល់លាមក ក្រោយពីរាគអស់មួយរយៈមក។ ចូរកំណត់កម្រិតទឹកដោះគោដែលអ្នកទទួលទាន។​

 

៥. ផឹកកាហ្វេ

 

អ្នកវិទ្យាសាស្ត្របានរកឃើញថា កាហ្វេជួយជំរុញប្រព័ន្ធរំលាយអាហារ និងជួយអ្នកបញ្ចេញលាមកស្រួល។ នេះ​ដោយសារ​តែ​កា

ហ្វេ​មាន​ជាតិ​សរសៃ​រលាយ ​ដែល​ធ្វើឱ្យ​មាន​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន៕

 

ប្រភព៖ Health|https://www.health.com.kh/archives/432344

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved