ពិបាកផ្តោតអារម្មណ៍មែនទេ? វាពិបាកណាស់នៅពេលដែលអារម្មណ៍របស់យើងមិនមូល ព្រោះថាយើងត្រូវបំពេញការងារប្រចាំថ្ងៃ។ បើចេះតែបែកអារម្មណ៍ ប្រាកដជាមេដេញចេញមិនខាន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់អ្វីដែលអ្នកគួរទទួលទាន ៣ប្រភេទ ដើម្បីឱ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង និង អាចផ្តោតបានកាន់តែល្អ។
១. កាហ្វេ
កាហ្វេជួយអ្នកឱ្យមានថាមពល និងបាត់ងងុយគេង ហេតុនេះអ្នកនឹងអាចធ្វើការផ្ដោតអារម្មណ៍លើបញ្ហាផ្សេងៗចំពោះមុខបានយ៉ាងងាយ។ អ្នកត្រូវចាំក្នុងចិត្តថា មិនគួរទទួលទានភេសជ្ជៈ និងអាហារណាដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនហួសកម្រិតពេកឡើយ បើមិនដូច្នោះទេអ្នកអាចនឹងជួយប្រទះបញ្ហាមួយចំនួនដូចជា ឆាប់មួរម៉ៅ ឈឺក្បាល និងញ័រទ្រូងជាដើម។
២. អាហារដែលមានជាតិគ្លុយកូស
គ្លុយកូស គឺជាអាហារល្អបំផុតសម្រាប់ខួរក្បាល។ ហេតុនេះហើយទើបគ្មានអ្វីគួរឱ្យភ្ញាក់ទេ នៅពេលអ្នកខាំ ឬក្រេបអ្វីមួយដែលមានរសជាតិផ្អែមធ្វើឱ្យអ្នកស្វាង ហើយអាចផ្ដោតអារម្មណ៍លើអ្វីដែលអ្នកកំពុងធ្វើបានកាន់តែប្រសើរជាងមុន។ ទោះជាយ៉ាងណា អ្នកគួរជៀសវាងទទួលទានអាហារ ឬភេសជ្ជៈដែលផ្អែមច្រើនពេក ក៏ព្រោះវាអាចនឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពនៅថ្ងៃក្រោយ។
៣. អាហារពេលព្រឹក
អាហារពេលព្រឹក គឺជាអាហារដ៏សំខាន់ជាងគេក្នុងចំណោមអាហារទាំង ៣ ពេល។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញឱ្យដឹងថា ការទទួលទានអាហារពេលព្រឹកផ្ដល់ផលល្អជាច្រើនចំពោះសុខភាព ហើយមួយក្នុងចំណោមនោះ គឺធ្វើឱ្យខួរក្បាលនៅតែសកម្មអាចទប់ទល់ជាមួយបញ្ហាជាច្រើនបានយ៉ាងប្រសើរ។ ហើយកុំភ្លេចបន្ថែមគ្រាប់ធញ្ញជាតិ និងផ្លែឈើ ក្នុងរបបអាហារពេលព្រឹករបស់អ្នក។ ទោះជាយ៉ាងណា កុំទទួលទានអាហារពេលព្រឹកដែលមានកាឡូរីច្រើនពេក ក៏ព្រោះវាអាចបង្អាក់ដល់ការផ្ដោតអារម្មណ៍៕
ប្រភព៖ Health|https://www.health.com.kh/archives/432296
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។