e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

ស្មានមិនដល់សោះ ! ងូតទឹកត្រជាក់ល្អច្រើនយ៉ាងនេះដល់សុខភាព

មេឃចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ហើយ ដូចនេះការងូតទឹកក្តៅមានភាពពេញនិយមជាងការងូតទឹកត្រជាក់។ តែអ្នកនឹងគិតឡើងវិញ ក្រោយពីបានអានអត្ថបទនេះរួច ព្រោះថា ការងូតទឹកត្រជាក់មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក។ តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ?

 

១. បង្កើនអារម្មណ៍ស្វាង

 

ប្រសិនបើអ្នកពិបាកក្រោកពីដំណេកនៅពេលព្រឹក ការងូតទឹកត្រជាក់នឹងដាស់អ្នកដោយបង្កើនអារម្មណ៍ស្វាង និង ពន្លឿនចង្វាក់បេះដូងរបស់អ្នក។ ផ្ទុយទៅវិញ ការងូតទឺកក្តៅនឹងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង ហើយវាល្អនៅពេលដែលអ្នកធ្វើវាមុនគេង។

 

២. កាត់បន្ថយការឈឺបន្ទាប់ពីហាត់ប្រាណ

 

ទឹកត្រជាក់នឹងបន្ធូរសាច់ដុំរបស់អ្នកបន្ទាប់ពីហាត់ប្រាណ។ ការងូត​ទឹក​ត្រជាក់​បន្ទាប់​ពី​ធ្វើ​លំហាត់​ប្រាណ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​ស្ងប់​ដោយ​ស្វ័យ​ប្រវត្តិ។ នេះបានជាកីឡាករល្បីៗ ដែលក្នុងនោះក៏មាន Cristiano Ronaldo ផងដែរ ដែលគាត់តែងងូតទឹកត្រជាក់ក្រោយពីហ្វឹកហាត់រួច។

 

៣. ជួយស្បែករមាស់ឱ្យមានធូរស្បើយ

 

ប្រសិនបើអ្នកមានអារម្មណ៍ដូចជារមាស់រាងកាយ វាជាការល្អក្នុងការងូតទឹកជាមួយនឹងទឹកត្រជាក់ ព្រោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ និងកាត់បន្ថយអារម្មណ៍រមាស់។

 

៤. ធ្វើឱ្យស្បែក និងសក់មានសុខភាពល្អ

 

ទឹកត្រជាក់ពន្យឺតលំហូរឈាម រឹតបន្តឹងស្បែក និងធ្វើឱ្យស្បែកភ្លឺថ្លា។ ការកក់សក់របស់អ្នកជាមួយនឹងទឹកត្រជាក់ ក៏ជាគំនិតដ៏ល្អផងដែរ។ ទឹក​ត្រជាក់​មិន​ធ្វើឱ្យ​ស្រទាប់ក្រពេញខ្លាញ់ ស្ងួត​នៅលើស្បែករបស់អ្នក ដូចទឹកក្តៅទេ។

 

៥. បង្កើនចរន្តឈាមនៅតំបន់ជ្រៅៗ

 

ទឹកត្រជាក់ជួយពន្យឺតលំហូរឈាមនៅសើៗស្បែក តែវាទៅបង្កើនលំហូរឈាមនៅតំបន់ជ្រៅ ដែលជួយដល់សរីរាង្គខាងក្នុងរបស់អ្នក។ តែប្រសិនបើ អាកាសធាតុត្រជាក់ខ្លាំង ឬអ្នកមានជំងឺផ្តាសាយ អ្នកគួរតែងូតទឹកក្តៅវិញទើបជាការប្រសើរ៕

 

ប្រភព៖ Health|https://www.health.com.kh/archives/432161

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved