e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

៥យ៉ាងដែលអ្នកគួរទទួលទានទឹកក្តៅឧណ្ណៗលាយនឹងទឹកឃ្មុំ

ទឹកឃ្មុំ គឺជាថ្នាំព្យាបាលរោគដ៏អស្ចារ្យ ព្រោះវាមានសារធាតុប្រឆាំងមេរោគផ្សិត វីរុស បាក់តេរី ការរលាក និង អុកស៊ីតកម្ម។ វាមិនត្រឹមតែត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺនោះទេ ប៉ុន្តែវាត្រូវបានគេប្រើជំនួសស្ករផងដែរ ដូចជាការដាក់នៅក្នុងភេសជ្ជៈជាដើម។ ការលាយទឹកឃ្មុំជាមួយទឹកក្តៅឧណ្ណៗ អាចព្យាបាលជំងឺជាច្រើនដែលកំពុងកើតមានលើរាងកាយរបស់អ្នក។

 

១. ទឹកឃ្មុំទឹកលាយទឹកក្រូចឆ្មាជួយសម្រកទម្ងន់

 

ការលាយទឹកឃ្មុំជាមួយទឹកក្តៅនិងទឹកក្រូចឆ្មា នៅពេលដែលយើងទទួលទាននៅរៀងរាល់ព្រឹកភ្លាមៗនៅពេលអ្នកក្រោកពីដំណេក អ្នកនឹងឃើញថាការសម្រកទម្ងន់របស់អ្នកមានប្រសិទ្ធភាពខ្ពស់ជាងមុន។

 

២. ទឹកទឹកឃ្មុំជួយដល់ការរំលាយអាហារ

 

នៅពេលអ្នកមានបញ្ហាជាមួយនឹងការរំលាយអាហារ ការផឹកទឹកឃ្មុំលាយជាមួយនឹងទឹកក្តៅមួយកែវ នឹងជួយកំចាត់បញ្ហារំលាយអាហារណាមួយដែលអ្នកកំពុងមាន។ អ្នកអាចសាកល្បងដោយខ្លួនអ្នកបាន។

 

៣. ទឹកឃ្មុំជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក

 

ទឹកឃ្មុំដែលគ្មានជាតិគីមី មានលក្ខណៈប្រឆាំងមេរោគផ្សេងៗ ហើយមានវីតាមីនជួយបង្កើនប្រព័ន្ធការពាររាងកាយ និង ការពារអ្នកពីជំងឺនានាកើតមានលើរាងកាយ។

 

៤. ទឹកឃ្មុំព្យាបាលការឈឺបំពង់កនិងក្អក

 

ប្រសិនបើបំពង់ករបស់អ្នកមានអារម្មណ៍ថាឈឺមុនពេលឬក្រោយពេលផ្តាសាយ អ្នកអាចសាកល្បងទទួលទានទឹកក្តៅជាមួយនឹងទឹកឃ្មុំ។ វាអាចសម្លាប់បាក់តេរី និង បំបាត់ការរលាកនៅបំពង់កបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ទឹកឃ្មុំក៏អាចព្យាបាលក្អកបានដែរ ហើយអាចធ្វើឱ្យអ្នកគេងលក់បានស្រួលទៀតផង។

 

៥. ទឹកឃ្មុំការពារអ្នកពីអាឡែរហ្សី

 

តើអ្នកមានអាឡែរហ្សីច្រើនមែនទេ? ការទទួលទានទឹកឃ្មុំ ជួយបន្ថយឱកាសនៃការកើតអាឡែរហ្សី នៅពេលដែលអ្នកប៉ះជាមួយនឹងសារធាតុដែលអ្នកធ្លាប់មានប្រតិកម្មពីមុនមក ៕

 

ប្រភព៖ Health|https://www.health.com.kh/archives/432044

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved