e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

មកដឹង ! អាហារ៣ប្រភេទ ជួយទប់ស្កាត់បញ្ហាខ្លាញ់កកក្នុងសរសៃឈាម

ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឱ្យសសៃឈាមរួមតូចកកស្ទះ បង្កជាជំងឺស្ទះសសៃឈាម ដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ វាមានគ្រោះថ្នាក់ខ្លាំងដល់ជីវិត។ ប៉ុន្តែកុំបារម្ភ! អាហារមួយចំនួនដែលអ្នកនឹងស្គាល់នៅថ្ងៃនេះ អាចជួយទប់ស្កាត់បានដោយមានប្រសិទ្ធភាព។

 

១. ផ្លែបឺរ

 

ទោះបីផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើ​ឱ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អ មានភាពប្រសើរឡើង ដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាម អាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរ ​ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម។

 

២. ផ្លែទទឹមស្រស់

 

ផ្លែទទឹមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាតនិងរក្សាសុខភាពសសៃឈាមល្អប្រសើរ។ ទទឹមក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិក នៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើអោយឈាមហូរបានស្រួល។ ដូច្នេះការទទួលទានទឹកផ្លែទទឺមជួយទប់ស្កាត់បញ្ហាស្ទះសសៃឈាមបានយ៉ាងប្រសើរ។

 

៣. បន្លែបៃតង

 

ព្យាយាមទទួលទានបន្លែបៃតងអោយបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ពិសេសជាតិសសៃដែលជួយទប់ស្កាត់ជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់និងហានិភ័យនៃជំងឺធាត់ជ្រុល ខណៈដែលបញ្ហាទាំង ២ នេះជាកត្តាចម្បងនាំអោយស្ទះសសៃឈាម៕

 

ប្រភព៖ Health|https://www.health.com.kh/archives/431983

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved