e-Health ID Logo
  • About Our App
  • Feature
  • Health Checkup Packages
  • Health Tip Articles Health Tip Videos
  • User Guide
  • Google Play
    App Store
  • Contact Us
Image Detail

មុខសញ្ញាទាំង៧ដែលបញ្ជាក់ថាថ្លើមរបស់អ្នកជួបបញ្ហាគ្រោះថ្នាក់!

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាទាំង៧ដែលអាចប្រាប់អ្នកថា ថ្លើមអ្នកកំពុងតែជួបបញ្ហាហើយ។ តើមានអ្វីខ្លះទៅ?

1.នៅពេលដែលមាត់របស់អ្នកប្រែជាស្អុយដោយមិនដឹងរឿង អ្នកប្រហែលប្រឈមមុខនឹងជំងឺថ្លើមហើយ។ អាការៈមាត់ស្អុយនេះ ក៏អាចប្រាប់អ្នកបានថា អ្នកប្រហែលជាអាចកើតជំងឺក្រពះ និងពោះវៀន រលាកថ្លើម និងបេះដូងផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយគួរតែទៅពិនិត្យនៅមន្ទីរពេទ្យ ទើបមិនប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ។
2.នៅពេលដែលភ្នែកអ្នកស្រាប់តែឡើងក្រហម វាក៏អាចប្រាប់អ្នកថាថ្លើមអ្នកកំពុងតែជួបបញ្ហាផងដែរ។
3.នៅពេលដែលថ្លើមអ្នកមិនល្អ អារម្មណ៍របស់អ្នកនឹងប្រែប្រួលមិនឈប់ឈរ ដោយអាចប្រែជាល្អ ឬប្រែជាមិនល្អក្នុងរយៈពេលមួយរំពេចតែប៉ុណ្ណោះ។ 
4.អ្នកនឹងចាប់ផ្តើមមិនចង់បរិភោគអ្វីទាំងអស់នៅពេលដែលអ្នកកើតជំងឺ។
5.ក្រចករបស់អ្នកនឹងចាប់ផ្តើមប្រេះ ព្រោះថ្លើមរបស់អ្នកកំពុងតែប្រឈមមុខនឹងបញ្ហា ដោយអ្នកមិនចាប់អារម្មណ៍។
6.នៅពេលដែលអ្នកស្រាប់តែស្គមដោយមិនដឹងមូលហេតុ អ្នកគួរតែទៅពិនិត្យថ្លើម ដើម្បីអាចព្យាបាល និងការពារបានទាន់ពេលវេលា។
7.មុខរបស់អ្នកនឹងប្រែជាមិនមានពន្លឺ ហើយស្លេកស្លាំង នៅពេលដែលថ្លើមកំពុងតែធ្វើទុក។ ដូចនេះ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងពេល ទើបថ្លើមអ្នកអាចការពារបានយ៉ាងល្អ៕

 

ប្រភព៖ Health|https://www.health.com.kh/archives/431819

 

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

 

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។

Latest Posts

No image

របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស

14 Jun 2025

No image

តើការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍អ្វីខ្លះ?

19 May 2025

No image

វ៉ាក់សាំងមហារីកថ្មីក្នុងប្រទេសអង់គ្លេស នឹងព្យាបាលអ្នកជំងឺមហារីក រហូតដល់១ម៉ឺននាក់ ត្រឹមឆ្នាំ២០៣០

09 Oct 2023

No image

កម្ពុជាទទួលរងការឆ្លងជំងឺភ្នែកក្រហម ជិត១០០ករណី (ឆ្លងពីប្រទេសជិតខាង)! សូមប្រុងប្រយ័ត្នទាំងអស់គ្នា!

09 Oct 2023

No image

រដ្ឋមន្ត្រីសុខាភិបាល៖ អាណាព្យាបាលអាចនាំកូនស្រីអាយុ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការមហារីកស្បូន ដោយឥតគិតថ្លៃ

09 Oct 2023

e-Health ID Logo
  • Privacy Policy
  • Terms of Use
Copyright © 2023 Pethyoeung - All Right Reserved