តើអាហារអ្វីខ្លះដែលធ្វើឱ្យកូនអ្នកមានសុខភាពល្អ?
បើអ្នកចង់ឱ្យកូនមានសុខភាពរឹងមាំ អ្នកអាចឱ្យគេបរិភោគតាមអាហារខាងក្រោមនេះ ៖
- អ្នកអាចឱ្យកូនបរិភោគពងមាន់បាន ព្រោះវាមានសារធាតុប្រូតេអ៊ីនដែលធ្វើឱ្យកូនមិនងាយឃ្លាន ហើយថែមទាំងធ្វើឱ្យកូនមានរាងកាយរឹងមាំទៀតផង។
- ស្រូវសាលីក៏ជាអាហារដែលល្អសម្រាប់កូនដែរ ព្រោះក្រោយពេលដែលកូនបរិភោគរួច វាអាចធ្វើឱ្យកូនមានអារម្មណ៍មូល ជាហេតុធ្វើឱ្យកូនអាចផ្តោតអារម្មណ៍ទៅលើការរៀនសូត្រ។
- ផ្លែឈើគឺល្អណាស់សម្រាប់ទ្រទ្រង់រាងកាយរបស់កូន ព្រោះវាមានវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន។
- អ្នកក៏អាចឱ្យកូនផឹកទឹកដោះគោនៅពេលព្រឹក និងយប់ដែរ ព្រោះវាមានកាល់ស្យូម ដែលល្អចំពោះឆ្អឹង ធ្មេញ និងខួរក្បាលកូនជាដើម។
- តៅហ៊ូ អ្នកអាចឱ្យកូនបរិភោគឱ្យបានច្រើន ព្រោះវាអាចធ្វើឱ្យកូនអាចចៀសផុតពីជំងឺមហារីក និងល្អចំពោះការលូតលាស់របស់កូនទៀតផង។
- ប៉េងប៉ោះក៏ជាបន្លែដែលល្អចំពោះកូនអ្នកដែរ ព្រោះក្រោយពេលដែលកូនបរិភោគរួច កូនអ្នកនឹងមិនប្រឈមមុខនឹងជំងឺផ្សេងៗទេ។
- អ្នកគួរតែឱ្យកូនបរិភោគសណ្តែកខ្មៅ ព្រោះវាអាចការពារបេះដូងរបស់កូនបាន៕
ប្រភព៖ Health|https://www.health.com.kh/archives/431514
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។