តើអ្នកចូលចិត្តទទួលទានកាហ្វេមែនដែរទេ? ការសិក្សាបានរកឃើញថា កាហ្វេ មិនត្រឹមតែធ្វើឲ្យអ្នកបាត់ងងុយគេង និងផ្តោតអារម្មណ៍ធ្វើការងារបានល្អនោះទេ តែវាក៏មានសារៈសំខាន់ចំពោះសុខភាពអ្នកផងដែរ។ នៅពេលអ្នកឈឺ វាជាការធម្មតាទេដែលអ្នកចង់បរិភោគអាហារនិងភេសជ្ជៈដែលផ្តល់ភាពកក់ក្តៅដល់អ្នក និងជាអាហារដែលអ្នកធ្លាប់ញ៉ាំ ។
មនុស្សភាគច្រើនបរិភោគកាហ្វេរាល់ថ្ងៃ ហេតុនេះបើឈឺ ពួកគេគួរបរិភោគកាហ្វេដែរឬទេ?
1. បើសិនជាអ្នកមានអារម្មណ៍អស់កម្លាំង ធីងធោង ឈឺក្បាល អ្នកអាចបរិភោគកាហ្វេបាន ព្រោះថា កាហ្វេអាចជួយអ្នកឲ្យមានកម្លាំង និង បាត់ធីងធោង។
2. ប្រសិនបើអ្នកមាន ឈឺពោះ ក្អួត រាករូស គ្រុនក្តៅ ផ្តាសាយ ឬ ពុលអាហារ អ្នកមិនត្រូវបរិភោគកាហ្វេឡើយ ព្រោះថា កាហ្វេអាចធ្វើឲ្យអ្នកខ្សោះជាតិទឹកនៅក្នុងខ្លួន ដែលអាចធ្វើឲ្យកាន់តែគ្រោះថ្នាក់ថែមទៀត។
3. ប្រសិនបើអ្នក មានជំងឺក្រពះ ដំបៅក្រពះ ឈឺពោះវៀន ជាដើម អ្នកមិនត្រូវបរិភោគកាហ្វេឡើយ ព្រោះថា កាហ្វេមានជាតិអាស៊ីត ដែលអាចរំខានដល់ជំងឺទាំងនេះ។ ជួនកាល នេះក៏អាចប្រែប្រួលទៅតាមមនុស្សម្នាក់ៗផងដែរ។
4. កាហ្វេ ក៏មានប្រតិកម្មជាមួយថ្នាំ ជួនកាលល្អ ជួនកាលមិនល្អ។
ហេតុនេះ បើអ្នកលេបថ្នាំប្រភេទណាមួយ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នក អាចបរិភោគកាហ្វេបានដែរឬទេ។ ម្យ៉ាងទៀត អ្នកក៏អាចផឹកកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីនក៏បាន។ ទាញយកអែប 📲 https://onelink.to/8kqagg មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង!
ប្រភព៖ Healthline || https://www.healthline.com/nutrition/coffee-when-sick
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID
កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។