តើអ្នកតែងក្រោកឡើងមានអារម្មណ៍ ធីងធោង មិនស្រួលខ្លួន តើមែនទេ? មុនពេលទៅធ្វើការ ឬ ទៅសាលា ម្តងៗ អ្នកចង់ក្រោកឡើង មានអារម្មណ៍ស្រស់ថ្លា មែនដែរទេ? ខាងក្រោមជាវិធីមួយចំនួនអ្នកគួរធ្វើដើម្បីឲ្យគេងលក់ស្រួល ក៏ដូចជាក្រោកមកមិនសូវ ធីងធោង៖
• មុនពេលគេង ២ ម៉ោង អ្នកមិនគួរបរិភោគ ឬ ផឹកទឹកទេ
• ចូលគេង និង ក្រោកឡើង តាមម៉ោង ជារៀងរាល់ថ្ងៃ ទោះបីថ្ងៃ ចុងសប្តាហ៍ក៏ដោយ
• កុំដាក់ឲ្យម៉ោង រោទ៍ច្រើនដង ហើយ ក្រោកឡើងភ្លាមពេល ឮ ម៉ោងរោទ៍ដំបូង
• ក្រោកពីគេងភ្លាម បរិភោគទឹកមួយកែវទើបជាការល្អ
• ពេលភ្ញាក់ឡើងភ្លាម កុំចុចទូរស័ព្ទ ឬ អូសទូរស័ព្ទចុះឡើងៗ
• បើកទ្វា បង្អួច ឲ្យពន្លឺចូល ដើម្បីឲ្យស្វាង
• ធ្វើលំហាត់ប្រាណរាល់ព្រឹក
• បរិភោគអាហារពេលព្រឹកដែលសំបូរទៅដោយ ប្រូតេអ៊ីន
ប្រភព៖ Healthline | https://www.healthline.com/health/healthy-sleep/how-to-wake-up
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +។