ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗ បរិភោគស្ករច្រើនមែនទែន ទាំង ស្ករដែលបានពីផ្លែឈើ និង ស្ករដែលត្រូវបានដាក់បន្ថែមនៅក្នុងអាហារ បង្អែម ភេសជ្ជៈ ។
តើការបរិភោគស្ករកម្រិតណាទៅទើបមានសុវត្ថិភាពសម្រាប់អ្នក? វាអាចខុសគ្នាពីម្នាក់ទៅម្នាក់ ប៉ុន្តែការសិក្សាបានបង្ហាញថា បរិមាណសមស្របសម្រាប់មនុស្សប្រុសគឺ ១៥០ កាឡូរី (៣៧.៥ ក្រាម ឬ ៩ ស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃ និង ១០០ កាឡូរី (២៥ ក្រាម ឬ ៦ ស្លាបព្រាកាហ្វេ)។
ហេតុដូចនេះ ដើម្បីគ្រប់គ្រងការទទួលទានស្កររបស់អ្នក តើមានវិធីបែបណា?
1. ជៀសវាង ឬ កាត់បន្ថយភេសជ្ជៈកំប៉ុង ដែលសំបូរជាតិស្ករ (Soft Drink)
2. ជៀសវាង ឬ កាត់បន្ថយ ទឹកផ្លែឈើ។ អ្នកគួរបរិភោគផ្លែឈើតែម្តងទើបប្រសើរ
3. កាត់បន្ថយ នំផ្អែម បង្អែម និង ស្ករគ្រាប់
4. កាត់បន្ថយការទទួលទាន នំដុត ដូចជា នំខេក នំពងទា នំ Cookie...
5. ជ្រើសរើសបរិភោគ ផ្លែឈើ ជាជាង ទឹក syrup ផ្លែឈើ
6. កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ទាប ព្រោះអាហារដែលត្រូវបានយកជាតិខ្លាញ់ចេញ សំបូរជាតិស្ករ។
ប្រភព៖ Healthline https://www.healthline.com/nutrition/14-ways-to-eat-less-sugar
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។