នៅតែឃ្លាន បន្ទាប់ពី ញាំអីហើយមែនទេ? នេះអាចមកពីបញ្ហាអាហារដែលអ្នកបរិភោគ ឬ ក៏ទម្លាប់ការញ៉ាំរបស់អ្នកដែលមិនប្រក្រតី។ ការញ៉ាំហើយនៅតែឃ្លាន អាចធ្វើឲ្យអ្នកបរិភោគច្រើនហួសកំណត់។ យើងមកស្វែងយល់ថា តើហេតុអ្វីបានជាអញ្ជឹង ហើយតើត្រូវធ្វើដូចម្តេច?
1. ញ៉ាំលឿនពេក ៖ ការសិក្សាបង្ហាញថា អ្នកញ៉ាំលឿន តែងញ៉ាំមិនសូវបានឆ្អែតដូចអ្នកញ៉ាំយឺតទេ។ បើអ្នកញ៉ាំលឿន អ្នកគួរទំពារអាហារឲ្យល្អ។
2. អារម្មណ៍ស្ត្រេស ៖ នៅពេលស្ត្រេស អរម៉ូនករទីស៉ូលកើនឡើង ដែលធ្វើឲ្យអ្នកឃ្លាន និង ចងញ៉ាំរហូត។ ព្យាយាមកាត់បន្ថយ ស្ត្រេសដោយការធ្វើសមាធិ យោគៈ
3. ហាត់ប្រាណច្រើនពេក ៖ អ្នកដែលហាត់ប្រាណច្រើន តែងញ៉ាំច្រើន ហើយរំលាយអាហារលឿន។
4. គេងតិចពេក
5. ញ៉ាំអាហារតិចពេក ៖ អ្នកក៏អាចឆាប់ឃ្លាន ព្រោះតែពេលញ៉ាំម្តងៗ ញ៉ាំតិចៗពេក
6. ញ៉ាំបណ្តើរ ធ្វើអ្វីផ្សេងបណ្តើរ ៖ ការសិក្សាបង្ហាញថា អ្នកបរិភោគបណ្តើរ ធ្វើអ្វីផ្សេងបណ្តើរញ៉ាំបានតិច និងមិនសូវឆ្អែត។ ហេតុនេះ ពេលញ៉ាំគួរតែផ្តោតតែការញ៉ាំ ដើម្បីឲ្យខួរក្បាលរបស់អ្នកឲ្យសញ្ញាត្រូវ។
ប្រភព៖ Healthline | https://www.healthline.com/nutrition/feeling-hungry-after-eating
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។